Areng Valley will become an Eco-tourism attraction areas

Areng Valley will become a prestigious tourism areas in Thmar Barng district, Koh Kong Province, under the supporting by Khmer people and tourists !!! all of you don’t forget go to visit Areng Valley together….

IMG_0741_Fotor IMG_7003_Fotor IMG_7042_Fotor IMG_7076_Fotor

Location: Areng Valley

Photo: Sun Lyna and Apoch

Advertisements

និស្សិតខ្មែរតែងកំណាព្យរៀបរាប់ពីតំបន់អារ៉ែង


 

កញ្ញា ថា​ សូនី ជានិស្សិតរៀននៅសកលវិទ្យាល័យ កម្ពុជាបានសរសេរជាកំនាព្យបទពាក្យបួនដែលរៀបរាប់ពីទិដ្ឋភាពពិតពីតំបន់អារ៉ែង នាងបានសរសេរបង្ហាញពីទឹកចិត្តស្រលាញ់តំបន់អារ៉ែងនិងការព្រួយបារម្មណ៍ពីគម្រោងវារីអគ្គិសនីនៅទីនោះផងដែរ ក្នុងនោះដែរកញ្ញា បានសរសេររៀបរាប់ពីប្រពៃណីជនជាតិខ្មែរជង ពីសម្បត្តិធម្មជាតិ ជាពិសេសគឺសត្វគ្រប់ប្រភេទ។

គួរបញ្ជាក់ផងដែរថា កញ្ញាសូនី បានចូលទៅតំបន់អារ៉ែងកាលពីថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៥ ជាមួយក្រុមនិស្សិត១៦នាក់ផ្សេងទៀត ដែលក្នុងគោលបំណងទៅដំណើរកំសាន្ត និងចង់ស្គាល់ពីស្ថានភាពផ្ទាល់នៅទីនោះ កញ្ញាបានប្រាប់ឲដឹងថាវាពិតជា អស្ចារ្យណាស់សំរាប់នាងដែលជាលើក១បានមកឃើញនូវសម្រស់ទេសភាពដែលស្អាតគ្មានផ្ទឹមមួយនេះ នាងពិតជាមានមោទនភាពណាស់ដែលប្រទេសខ្មែរយើងសំបូរទៅដោយធនធានធម្មជាតិយ៉ាងមានតម្លៃពុំអាចកាត់ថ្លៃបាន។ ក្នុងនោះដែរកញ្ញាបានលើកថា វាពិតជាមានការសោកស្តាយណាស់ដែលគម្រោងរបស់រាជរដ្ឋាភិបាលសម្បទានអោយក្រុមហ៊ុន​ចិន​ ដែលមានឈ្មោះថា ស៊ីណូហៃដ្រូ មកសាងសង់ទំនប់វារីអគ្គិសនីនៅទីនេះ ដែលនឹងរងការគំរាមកំហែងបាត់បង់នូវធនធានធម្មជាតិទាំងអស់នេះផងដែរ។

យ៉ាងណាក៏ដោយកញ្ញាបានអំពាវនាវអោយពលរដ្ឋខ្មែរទាំងអស់រូមគ្នាឡើងដើម្បីការពារតំបន់អារ៉ែងអោយបាន។ នាងក៏បានស្មើរសុំទៅរាជរដ្ឋាភិបាលយើងឲគិតគូពិចារណាឡើងវិញពីគម្រោងអភិវឌ្ឍវារីអគ្គីសនីនៅទីនេះ និងបែមកអភិរក្សនិងអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ធម្មជាតិវិញ។

ប្រិយមិត្តទាំងអស់គ្នាខាងក្រោមនេះជាកំនាព្យបទពាក្យបួនដែលនាងបានសរសេរបើមានអ្វីខុសសូមជួយកែលំអរផង!!

           អាល័យអារ៉ែង        (បទពាក្យបួន)

  ​​​                          អារ៉ែងល្អក្រៃ                                                   ស្រីពិតស្ម័គ្រស្មោះ

                            អ្នកស្អាតទាំងអស់                                           ស្រីស្រស់ស្នហា

                            មានទាំងទេសភាព                                          ពិតស្រស់អស្ចារ្យ

                            ចិត្តខ្ញុំប្រាថ្នា                                                     ចិត្តចារជួបអ្នក។

                            ឨភូមិប្រលាយ                                                 ខ្ញុំមានវាសនា

                            ជួបអ្នកនេះណា                                               នៅសាលារៀន

                            នៅវត្តគីរី                                                         ភ័ព្វខ្ញុំពិតមាន

                            ពេលឃើញអ្នកភ្លាម                                        ខ្ញុំហ៊ានវាចា

                            អ្នកពិតកំសត់                                                  ដូចពាក្យគេថា

                            ម្តេចសែនអនិច្ចា                                              សាលារៀនអើយ។

                            ឨឃុំជំនាប់                                                      ខ្ញុំបានជួបហើយ

                            ទុក្ខខ្ញុំ‍‌ឥតស្បើយ                                              ជួបហើយអាល័យ

                            អ្នកខ្វះសៀវភៅ                                              សិក្សា​ ខ្មៅដៃ

                            អ្នកខ្វះអ្វីៗ                                                       ខ្វះថ្លៃសិក្សា។

                            ខ្ញុំពិតអរគុណ                                                  ដល់ចិត្តករុណា

                            ពីអ្នកស្នេហា                                                   មេត្តាសណ្តោស

                            ផ្តល់ជាសម្ភារៈ                                                ដល់ក្មេងស្រីប្រុស

                            ទឹកចិត្តសប្បុរស                                              ស្ម័គ្រស្មោះថ្លៃថ្លា

                            ខ្ញុំនឹងមិន​ភ្លេច                                                  ពីគុណនេះណា

                            ចិត្តខ្ញុំចាំចារ                                                     រក្សាមិត្តភាព។

                            ទោះភូមិកំសត់                                                មិនស៊ីវីល័យ

                            ផ្ទះធំតូចក្តី                                                       មានន័យសុខសាន្ត

                            មានទាំងធម្មជាតិ                                             យើងមិននឹកស្មាន

                            អារ៉ែងកល្យាណ                                              ភូមិឋានធំម្លឹង។

                            មានសត្វច្រើនណាស់                                     មានទាំងទឺកស្ទឹង

                            សត្វយំទ្រហឹង                                                 នៅនឹងក្នុងព្រៃ។       

                            មានទាំងសត្វខ្លា                                              ក្រពើ​ ដំរី

                            សត្វឈ្លូសជ្រូកព្រៃ                                         នឹងត្រីនាគផង

                            នឹងសត្វច្រើនទៀត                                          អនេកពេកហង

                            អារ៉ែងចារចង                                                  ផ្តេកផ្តងសង្ឃឹម។

                            ស្ទឹងឆាយអារ៉ែង                                              អ្នកស្អាតគ្មានផ្ទឹម

                            អ្នកតែងញញឹម                                               ប៉ប្រឹមរាក់ទាក់

                            ធម្មជាតិច្រើនណាស់                                       រូបខ្ញុំតែម្នាក់

                            ពិតណាស់ជឿជាក់                                          រាប់ម្នាក់មិនអស់។

                            អារ៉ែងពិតល្អ                                                   ខ្ញុំសសើរស្មោះ

                            ប្រសិនមែននោះ                                             ចង់យកប្រើការ

                            ធ្វើជាវារី                                                          យកភ្លើងនេះណា

                            ពិតជាកាប់ឆ្កា                                                  ព្រៃនាំខាតបង់។

                            ជនជាតិខ្មែរជង                                               នឹងត្រូវយ៉ាងណា

                            សូមពិចារណា                                                 ជូនពួកគាត់ផង

                            នឹងត្រូវជំលៀស                                              ពីភូមិរបង

                            នាំអោយបាតបង់                                            ប្រពៃណីដូនតា។

                            ជាចុងក្រោយនេះ                                            ខ្ញុំសូមធ្វើការ

                            ស្នើរសុំទៅរាជ                                                រដ្ឋាភិបាល

                            គាំទ្ររក្សា                                                        អភិវឌ្ឍន៍ទេសចរណ៍។

IMG_6763_Fotor10313677_1534456223508858_4639560384614131311_n

រូបថតកញ្ញា សូនី ថតនៅអារ៉ែង

 

វាយអត្ថបទដោយ Apoch Cheng

 ថតរូបដោយ ក្រុមនិស្សិត

ចូលរួមជាមួយអារ៉ែងតំបន់ទេសចរណ៍ធម្មជាតិនៅកម្ពុជា

លោ​​​​​កអ្នកជាទីគោរពរាប់អាន! ដូចបានធ្លាប់អានអត្ថបទជាច្រើនដែលទាក់ទងនឹងតំបន់ទាក់ទាញទេសចរណ៍ធម្មជាតិនៅជ្រលងអារ៉ែង ខេត្តកោះកុង​ ​​​ដែលមានសម្រស់ធម្មជាតិយ៉ាងស្អាតអស្ចារ្យមិនអាចរៀបរាប់អស់ដែលជាកេរ៍្តដំណែលរបស់ខ្មែរយើងមាននៅសេសសល់ចុងក្រោយជាពិសេសគឺធនធានព្រៃឈើ និង​សត្វព្រៃ។​ អារ៉ែងមានតំបន់ទឹកជ្រោះធ្លាក់យ៉ាងស្រស់ស្អាតជាច្រើនកន្លែងនិងសម្រស់ព្រៃព្រឹក្សាយ៉ាងត្រជាក់ចិត្តដែលអ្នកទេសចរណ៍តែងតែទៅសំរាកលំហែនៅទីនោះមិនដែលខាន។​ លោកអ្នកអាចទៅទីនោះសំរាប់កន្លែងបន្ធូអារម្មណ៍តានតឹងក្រោយពេលថ្ងៃសំរាកពីការងារ ឬការកំសាន្តជាលក្ខណៈគ្រួសារក៏បាន។ ជាងនោះទៅទៀតនៅតាមផ្លូវដែលមានចំការកៅស៊ូពទ្ធ័ជុំវិញ ចំការចេក ចំការមៀន​ សាវម៉ាវ និង​ចំការធូរ៉េនដែលមានរស់ជាតិផ្អែមឆ្ងាញ់ធម្មជាតិពិតៗ លោកអ្នកអាចទៅទស្សនាតំបន់ជាច្រើនទៀតដូចជាតំបន់ល្អាងកង្កែបម្រេច អន្លុងត្រីនាគដែលជាប្រភេទត្រីកម្រ តំបន់ទឹកធ្លាក់ឆាយយោងនិងអន្លង់អភិរក្សសត្វក្រពើភ្នំជាដើម។

IMAG0237 imag3

លោកស៊ីម សំណាង ជាអ្នកស្រលាញ់់ធម្មជាតិ និងការពារព្រៃឈើនៅតំបន់អារ៉ែង លោកបានមានប្រសាសន៍ថា សព្វថ្ងៃភ្ញៀវទេសចរណ៍នៅតែបន្តមកទស្សនាតំបន់អារ៉ែងនេះជាបន្តបន្ទាប់ មិនថាភ្ញៀវជាតិនិងអន្តរជាតិនោះទេ​ ដោយពួកគាត់ប្រាប់ថាគាត់ស្រលាញ់និងចូលចិត្តធម្មជាតិនៅទីនេះខ្លាំងណាស់។ ​សំរាប់រូបនាងខ្ញុំផ្ទាល់ក៏ស្រលាញ់និងចង់អភិវឌ្ឍតំបន់នេះទៅជាកន្លែងទេសចរណ៍ធម្មជាតិអោយកាន់តែមានភាពល្បីល្បាញបន្ថែមទៀតសំរាប់ប្រយោជន៍សង្គមជាតិយើងទាំងមូល។

យ៉ាងណាក៏ដោយ អារ៉ែង នៅតែរងការគម្រាមកំហែងពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីដែលរាជរដ្ឋាភិបាលបានសមទានអោយក្រុមហ៊ុនចិនឈ្មោះ ស៊ីណូហៃដ្រូ​ សាងសង់ទំនប់វារីអគ្គិសនីកាត់ស្ទឹងឆាយអារ៉ែងដែលនឹងធ្វើអោយលិចតំបន់នេះទាំងស្រុង។វាការពិតប្រទេសជាតិត្រូវការភ្លើងដើម្បីអភិវឌ្ឍប្រទេស និង​ ធ្វើអោយសេដ្ឋកិច្ចកើនឡើង ប៉ុន្តែជុំវិញការសាងសង់ទំនប់វារីអគ្គិសនីកន្លងមកបានធ្វើអោយប្រជារាស្រ្តរងទុក្ខបន្ថែមទៅវិញក្រោមការអំពើពុករលួយរបស់ពួកមានអំណាច ដោយពួកគាត់ត្រូវបាត់បង់ ត្រីដែលជាចំណីអាហារសំខាន់សំរាប់ពួកគាត់ និងអានុផលព្រៃឈើធ្វើអោយពូកគាត់ផ្លាស់ប្តូរទីតាំងលំនៅថ្មីដែលមិនសមស្របនឹងអ្វីដែលពួកគាត់មានពីមុន នេះជាក្តីបារម្មណ៍មួយសំរាប់ជនជាតិភាគតិចដែលហៅថាខ្មែរជង​ ពីការសង់ទំនប់វារីអគ្គីនៅអារ៉ែងនេះ។

បើប្រៀបធៀបទៅនឹងកម្លាំងភ្លើងដែលបានមកពីការសាងសង់ទំនប់វារីអគ្គិសនីទៅនឹងធនធានធម្មជាតិនៅអារ៉ែងគឹវាមានភាពមិនសមាមាត្រគ្នាទៅអ្វីដែលបាត់បង់ពីការជំនួសការសាងសង់ទំនប់យកភ្លើងទៅលក់អោយប្រទេសជិតខាង​ បើគិតទៅរូបភាពខាងក្នុងគឺការកាប់ព្រៃឈើនិងការរុករកធនធានរ៉ែនៅក្រោមដីជាចំនុចចំបងដែលប្រជាជនបានពិចារណា ដូច្នេះ សូមអំពាវនាវទៅដល់រាជរដ្ឋាភិបាលមេត្តាធ្វើការសិក្សាស្រាវជ្រាវឡើងវិញដើម្បីសង្រ្គោះតំបន់អារ៉ែងជាបន្ទាន់មុននឹងការបាត់បង់។

ថ​តរូបដោយស៊ីម សំណាង និង​ អាប៉ុច ចេង

AAAAA_Fotor

ចិញ.png១.png3.png4.png3.png4

តើយើងទាំងអស់គ្នាគួរចូលរួមអភិរក្សតំបន់អារ៉ែងរឺអត់??????

aaa_Fotor AAAA_Fotor AAAAA_Fotor AAAAAAa_Fotor AAAAAAAAA_Fotor

សូមបងប្អូននិស្សិតនៅតាមសកលវិទ្យាល័យនានានិង​ពលរដ្ឋខ្មែរទាំងអស់ជួយគាំទ្រនិងផ្តល់ផ្នត់គំនិតចំពោះតំបន់ជ្រលងអារ៉ែងគួរតែអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ធម្មជាតិដែលមានភាពទាក់ទាញបំផុតសំរាប់ប្រកួតប្រជែងជាអន្តរជាតិ។​ សង្ឃឹមថានិស្សិតដែលបានរៀនជំនាញការគ្រប់គ្រងទេសចរណ៍ជួយផ្តល់មតិក្នុងការគ្រប់គ្រងនិងការពារតំបន់អារ៉ែង។

អំ​ណា​ចស្ត្រីវ័យ​ក្មេង​ក្នុង​ការ​សរ​សេរ​ប្លុក​

ដោយ​សារ​សង្គមបច្ចុប្បន្នមាន​ការរីក​ចម្រើនយ៉ាង​ខ្លាំងលើ​ការ​ប្រើប្រាស់បច្ចេកវិទ្យាដូច​ជា​នៅ​តាម​ប្រព័ន្ធអ៊ិនធើណែត ជាដើម​ ដោយ​ឡែក​នៅក្នុ​ងប្រទេសកម្ពុជា​​ មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា ​បាន​ជ្រើសរើសនិ​​សិត្សតាម​សកល​វិទ្យាល័យ​នានា​មួយ​ក្រុម ដើម្បីផ្តល់​នូវ​វគ្គបណ្តុះបណ្តាល​ស្តីពី​ការ​ពង្រឹង​អំណា​ចស្ត្រីក្នុង​ការ​សរសេរប្លុក។ ក្នុងនោះ​ដែរ​នាង​ខ្ញុំឈ្មោះ​ចេង​ ស្រីមុំ​ ជានិសិត្សមក​ពីសក​លវិទ្យាល័យមេគង្គកម្ពុជា ​ក៏ជា​សមាជិកមួយរូប​ក្នុង​ក្រុមស្រ្តីវ័យ​

CCHRCCHR1_Fotor

ក្មេង​​​​​ដែល​បាន​ចូល​រួម​ក្នុងវគ្គបណ្តុះបណ្តាលនេះ​។ខ្ញុំបាន​​សរ​សេរ​ប្លុកមួយ​ដែល​មាន​ឈ្មោះ​ថា​apochforcuscommunity.wordpress.com ដែល​​គោល​បំណង​របស់ខ្ញុំ ខ្ញុំនឹង​សរសេ​ររឿងរ៉ាវ​ដែល​កើត​មាន​នៅ​ក្នុងសង្គមបច្ចុប្បន្នដែលរ​ងការរំលោភសិទ្ធិ​មនុស្សបញ្ហាដែល​ទាក់ទង​ទៅនឹង​ការ​បំផ្លាញបរិស្ថាននិង​ធន​ធាន​ធម្មជាតិនៅ​ក្នុងប្រទេសកម្ពុជាដូចជា​នៅតំបន់​ជ្រលងអារ៉ែង​ជាដើម​។​​ក្នុងគោល​គំនិត​របស់ខ្ញុំ​ខ្ញុំចង់​អោយ​យុវតី​ជំនាន់​ក្រោយបាន​ចូល​រួម​អោយ​បាន​ច្រើនក្នុងការសរ​សេរ​ប្លុកស្រ្តីដើម្បីអោយ​ប្រទេស​ជាតិមាន​ការរីក​ចម្រើនពេញ​លេញ​និងស្រ្តីរបស់​យើង​មាន​សមត្ថភាពកាន់​តែ​ខ្លាំង។សូម​បញ្ជាក់ថាវគ្គបណ្តុះបណ្តាល​នេះ​បាន​ចាប់​ផ្ដើមបង្រៀននៅ​ថ្ងៃទី​១៧​សីហាឆ្នាំ២០១៤​ដែល​និយាយ​អំពី​ការ​បង្កើតនិងរចនា​ប្លុកខ្ញុំបាន​ទទួល​វគ្គបណ្ដុះបណ្ដាលចំនួន​៥វគ្គហើយ​ខ្ញុំនឹង​អាច​ចូល​រួម​ក្នុងការ​ប្រកួត​សរសេរ​ប្លុក​នៅ​ចុងបញ្ចប់នៃវគ្គបណ្ដុះបណ្ដាលនេះផង​ដែរ​។ចុងក្រោយខ្ញុំសូមអញ្ជើញឲ្យបង​ប្អូនទាំង​អស់គ្នាចូល​ទៅកាន់​ប្លុករបស់នាង​ខ្ញុំដើម្បីមើល​ពីពត៌​មាន​និង​ហេតុការណ៍ផ្សេងៗដែល​កើត​មាន​នៅ​ក្នុងសង្គមរបស់​យើង​បច្ចុប្បន្ន​​​ជាពិសេស​គឺតំបន់​ជ្រលង​អារ៉ែងដែលកំពុង​មាន​ការ​ព្រួយបារម្ភយ៉ាង​ខ្លាំងពីការ​បំផ្លាញធន​ធាន​ធម្មជាតិដែល​ជា​ព្រៃចុងក្រោយ​របស់​ប្រទេស​កម្ពុជាយើង​។និង​សូម​បង​ប្អូនទាំង​អស់គ្នាជួយ​ផ្ដល់ជាមតិលើ​អត្ថបទ​របស់នាងខ្ញុំ ដើម្បីកែ​លំអរ​បន្ថែមទៀត។

     សូម​វាយ​ពាក្យ​ថា ​www.apochforcuscommunity.wordpress.com​​

                                    សូម​អរគុណចំ​ពោះកា​រយកចិត្តទុកដាក់​អាន​របស់លោកអ្នក

ការ​ពារ​និង​អកភិរក្ស​សត្វកំរនៅ​ស្ទឹង​ឆាយ​អា​រ៉ែង​

 

 

 

IMG_1783  នេះ​​បញ្ជាក់​​​ថា​​អា​រ៉ែង​​ជា​​​​តំ​បន់​​អភិរក្ស​​សត្វកំរ​តែ​​ឥ​​ឡូ​​វរាជ​​រដ្ធា​​​​ភិបាល​​បាន​​ដាក់​សម្បទាន​​​​អោយ​​ក្រុម​ហ៊ុន​​ចិន​​ឈ្មោះ​(ស៊ីណូ​ហៃដ្រូ)​(Sinohydro)គំរោ​ង​សាង​​សង់​​ទំនប់​​វារី​អគ្គី​សនី​​កាត់​ស្ទឹង​អារ៉ែង​​ដែល​ជា​តំបន់​សំបូរ​ទៅ​​ដោយ​​​​​ធនធា​​​​នធម្ម​​ជាតិ​​មិន​អាច​​កាត់​ថ្លៃ​បាន​ហើយ​​សត្វ​ទាំង​អស់​​និង​​ត្រូវ​បាត់​បង់​ក្រោយ​​ពីការ​សាង​​ស​ង់ទំ​នប់​​វារី​អគ្គីសនី​​។

IMG_1780