ការសាងសង់ទំវារីអគ្គីសនីតាមដងទន្លេមេគង្គ

​ទន្លេ​មេគង្គជា​ទន្លេវែង​បំផុត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដោយ​មាន​ប្រវែង​មធ្យម​ប្រមាណ​៤២០០​គីឡូ​ម៉ែត្រ​​និង​ចំនួន​ប្រជា​ជនប្រមាណ​៥០លាន ​នាក់ដែលពឹងផ្អែកលើវាសម្រាប់ជីវភាពរស់នៅរបស់ពួកគេ។

នៅក្នុងធនធានធម្មជាតិនៃជីវចំរុះ​ និង​ ត្រីគ្រប់ប្រភេទនៃទន្លេមេគង្គគឺថាមិនដែលធ្លាប់មានការធ្លាក់ចុះនៃចំនួនត្រីនៅក្នុងថ្នាក់តំបន់នោះទេ។ ប៉ុន្តេសំរាប់ពេលនេះវាត្រូវសម្លឹងមើលឃើញថាប្រទេសក្រីក្រដូចប្រទេសកម្ពុជា ត្រូវការបង្កើនប្រាក់ចំណូលដោយធ្វើសាងសង់ទំនប់វារីអគ្គីសនីនៃដងទន្លេមេគង្គ និង ដើម្បីបង្កើតប្រាក់ពីវារីអគ្គិសនី។

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ប្រទេសកម្ពុជាគឺវាជាការពិតដែលថា(គម្រោងអភិវឌ្ឍន៍សហប្រជាជាតិ) (UNDP) និង​​​ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងចំណាយប្រាក់យ៉ាងច្រើនទៅលើការសាងសង់នេះ។

ចំពោះការត្រួតពិនិត្យលើគម្រោងអភិវឌ្ឍន៍សម្រាប់ទន្លេមេគង្គនេះត្រូវបានអោយមានគណៈកម្មការទន្លេមេគង្គ (MRC) ដែលត្រូវបានបង្កើតឡើងដោយ UNDP ដែលនិងការរួមមានពាក់ព័ន្ធចំនួន ៤ ប្រទេសដែលក្នុងនោះមាន ប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម។

ចំនែកប្រទេសចិនដែលមានការពាក់ព័ន្ធប្រមាណ២០ភាគរយនោះទេនៃទន្លេមេគង្គ តែទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនបានមានគម្រោងសាងសង់ចំនួន ៣០ ទំនប់វារីអគ្គិសនី ដែលសរុបទាំងការសាងសង់រួច និង ខ្លះស្ថិតនៅក្នុងគំរោងនូវឡើយនៃទន្លេមេគង្គនេះ។ មានអ្នកបរិស្ថានជាច្រើនដែលភ័យខ្លាចថាគម្រោងជាច្រើនទៀតនឹងមានផលប៉ះពាល់ជាអវិជ្ជមានចំពោះទន្លេមេគង្គ។  ទន្ទឹមនឹងនេះដែរគណៈកម្មការទន្លេមេគង្គ(MRC) មានផែនការសាងសង់ទំនប់វារីអគ្គិសនីចំនួន ១១ នៅទន្លេមេគង្គក្នុងប្រទេសឡាវ និងកម្ពុជា។

mekong-river-giant-fish-threatened-dam_33707_600x450

Dachaoshan dam in Yunnan province, China

ក្តីបារម្ភរបស់អ្នកបរិស្ថាន ផ្តោតលើបញ្ហាមួយចំនួន ចំពោះតែការចាប់ផ្តើមគម្រោងទំនប់ចំនួន ១១ទំនប់របស់គណៈកម្មការទន្លេមេគង្គ ដែលគ្រោងសម្រាប់ការទន្លេមេគង្គនេះនឹងត្រូវបានគិតថាពួកគេនឹងជន់លិចទីលំនៅប្រហែលចំនួនជិត២០០០ គីឡូម៉ែត្រក្រឡា ។

ទីពីរមានការព្រួយបារម្ភអំពីដែលសង់ទំនប់នេះនឹងប៉ះពាល់ដល់ការធ្វើចំណាកស្រុករបស់ប្រជាជនមួយចំនួនដោយសារមូលហេតុនៃការសាងសង់ទំនប់វារីអគ្គិសនីនេះវានឹងធ្វើអោយបាត់បង់ចំនួនត្រីនៃទន្លេមេគង្គនិងបឹងទន្លេសាប។

ចំនុចសំខាន់មួយទៀតរៀងរាល់ឆ្នាំទឹកជំនន់នៃទន្លេមេគង្គដែលបាននាំដីល្បាប់ដ៏សំខាន់ដែលជាសរធាតុចិញ្ចឹមសម្បូរបែបនៃផ្ទៃដីដែលត្រូវបានប្រើសម្រាប់វិស័យកសិកម្ម ម្យ៉ាងវិញទៀតអ្នកបរិស្ថានបាននិយាយថា វានឹងមានលទ្ធផលនៅក្នុងតំបន់នោះគឺទឹកជំននន់ដែលគឺជាមហន្តរាយសម្រាប់កសិកររបស់កម្ពុជាផងដែរ។

តើអ្នកគួស្រម៉ៃមើលដែរថា អ្វីដែលនឹងកើតឡើងនៅពេលដែលទំនប់វារីអគ្គិសនីរាប់សិបបន្ថែមទៀតក្នុងមួយទសវត្សរ៍ៗទៀត?

អ្នកបរិស្ថានក្នុងស្រុកសង្ឃឹមថាវានឹងអាចកើតឡើងនៅក្នុងបរិបទនៃការពិភាក្សាបើកចំហរអំពីការភ័យខ្លាចជាច្រើនដែលអាចចាត់ទុកថាជាផលប្រយោជន៍ក្នុងរយៈពេលវែងនឹងត្រូវបានបោះបង់ចោលនៅក្នុងការចាប់យកប្រាក់ចំណេញដែលជាផលប្រយោជន៍តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

ទំនប់វារីអគ្គិសនីត្រូវបានគ្រោងសម្រាប់ទន្លេមួយចំនួនផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា ដែលជាគម្រោងមួយធំបំផុតនោះគឺការសាងសង់ទំនប់មួយនៃទន្លេភាគឦសានដែលហូរចូលទៅក្នុងទន្លេមេគង្គនៅស្ទឹងត្រែងនោះគឺ ទំនប់វារីអគ្គីសនី សេសានក្រោម២ ដែលមានដៃទន្លេសំខាន់បំផុតនៃទន្លេមេគង្គក្រោមនោះគឺ ទន្លេសេសាន ទន្លេសេកុងនិង ទន្លេស្រែពក។  ទន្លេទាំងបីនេះ ផ្តល់ទឹក និង​កំណកល្បាប់ដែលមានសារៈសំខាន់ចំពោះទីទំនាបលិចទឹកនៅតំបន់ខ្សែទឹកខាងក្រោម និងវាជាតួនាទីផ្លូវដ៏សំខាន់សម្រាប់ចរាចរត្រី។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍថាមពលវារីអគ្គីសនីយមួយនេះកំពុងធ្វើអោយមានការប្រែប្រួលជាគហុកមកលើទន្លេ ស៣ និងសេវានានាដែលទន្លេទាំងនេះផ្តល់អោយប្រជាពលរដ្ឋមូលដ្ឋាន។

គួរបញ្ចាក់ផងដែរថា ទំនប់វារីអគ្គីសនី សេសានក្រោម២ នេះកំពុងស្ថិតនៅការសាងសង់នៅឡើយ​ ហើយក៏កំពុងមានរឿងយ៉ាងក្តៅគគុកជាសហគមន៍ដែលរងផលប៉ះពាល់ដែលការសាងសង់ទំនប់នេះមិនការយល់ព្រមពីប្រជាពលរដ្ឋនោះឡើយ។

 ដែលគួររំលឹកផងដែរថារាជរដ្ឋាភិបាលបានអនុម័តជាផ្លូវការសម្រាប់ការសាងសង់ទំនប់នេះ នៅថ្ងៃទី ៤ ខែ វិច្ឆិកា​ ឆ្នាំ២០១២ ហើយ​បញ្ចប់នៅឆ្នាំ២០១៧​ ​ដែល​នឹង​ចំណា​យទឹ​កបា្រក់​សរុប​ ​៧៨១,៥២លាន​ដុល្លា​រអា​មេរិក  ​​និងសាង​សង់​ដោយ​ក្រុហ៊ុន ​(ហាយដ្រូ​ ផៅវ័រ ​ឡូវើរ ​សេសាន្ត២)។

xaya.protest.03_nov12

 ការធ្វើយុទ្ធនាការណ៍ប្រឆាំងនឹងទំនប់ សាយ៉ាបូរី  នៅឡាវ

mekong-catfish-2-480x343

ត្រីដែលចាប់បានពីទន្លេសាប ប្រទេសកម្ពុជា

16-sesan-dam_opion

ដំណើរការសាងសង់ទំនប់សេសានក្រោ២ 

ឯកសារនិងរូបភាពសិក្សាស្រាវជា្រវ ពី 

– Research Documents

– lonely planet book

– https://en.wikipedia.org/wiki/Hydropower_in_the_Mekong_River_Basin

អត្តបទដោយ​ Apoch Cheng

 

 

 

 

​​យុទ្ធ​នា​ការណ៍​រួម​គ្នា​សំ​អាត​ទី​ក្រុង​នៅ​តាមជួរ​មាត់​ទន្លេ

10635767_878581648828104_6855547122872610187_n

9981_878580425494893_6377487469360505968_n

DSC03602

​បណ្តាញព្រះសង្ឃបណ្ណា​ល័យ​ជីវិត​និង​ក្រុម​និស្សិត​បាន​ចូល​រួម​គ្នា​សំអាតទីក្រុងកម្មវិធីនេះ​បាន​ធ្វើនៅ​ថ្ងៃទី​​២៦ខែតុលាឆ្នាំ​២០១៤​វេលាម៉ោង​ចាប់ពី​ម៉ោង៣រ​សៀល​រហូត​ដល់​ម៉ោង៧​យប់។ ​ក្រុម​បណ្តាញព្រះសង្ឃ​និង​បណ្តាញនិ​ស្សិត​តាម​សកល​វិទ្យា​ល័យ​នានា​បានធ្វើយុទ្ធនា​ការណ៍​រួមគ្នាសំ​អាតទី​ក្រុង ​ដោយ​សំណូម​ពរ​ថា ​យើង​ចូលរួមគ្នា​សំអាត ​ខ្ញុំ​ចូលរួម​សំ​អាតធ្វើអោយប​រិស្ថានល្អ ​អនាម័យល្អ។ ​កម្ម​វិធីនេះ​បាន​ដាក់​គោល​ដៅ​ធ្វើ​យុទ្ធនា​ការណ៍​ចាប់ពី​ចំនុច​មជ្ឈ​មណ្ឌល​ពត៌​មានទេ​សចរណ៍​រហូត​ដល់​ទល់​មុខ​ផ្សារ​រាត្រី។

​ជាការ​ពិត ​តាម​ដងទន្លេជា​តំបន់​ទេស​ចរណ៍​យ៉ាង​ទាក់​ទាញ​នៅ​ក្នុងទី​ក្រុង​ភ្នំពេញ​យើង ​ទាំងភ្ញៀ​វជាតិ​និងភ្ញៀវ​អន្តរ​ជាតិ​ដែល​តែងតែ​មកកំ​សាន្តដើម្បីស្រូម​យក​ខ្យល់អា​កាស​បរិសុទ្ធ​និង​សំរាកលំ​ហែជា​លក្ខណះ​គ្រូសារ​ជា​ដើម។ ​ប៉ុន្តែ ​វាគួរ​អោយសោក​ស្តាយ​ដោយសារ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួនខ្វះ​ការ​យល់ដឹងពីបញ្ហា​បរិស្ថាន​ដែល​ពួក​គាត់បា​នបោះ​សំរាម​ចោលពុំ​បាន​ត្រឹមត្រូវដែល​ធ្វើអោយ​កន្លែង​ទេស​ចរណ៍ពោ​ពេញទៅ​ដោយបរិ​ស្ថាន​កខ្វក់ ​សំរាម​ស្អុយ​រលួយ​ធំខ្លិនមិ​ន​ល្អ​ធ្វើអោយ​ភ្ញៀ​វទេ​សច​រណ៍វា​​យតំលៃ​ដល់​សង្គម​ជាតិ​យើង​ទាំ​ងមូល។​នាងខ្ញុំ Apochcheng ​ជាពល​រដ្ឋ​ខ្មែរ​មួយ​រូប​ដែល​បាន​ចូលរួម​ជួយ​ក្នុង​យុទ្ធនា​ការណ៍​សំអាត​បរិ​ស្ថាន​នេះ។ ​ខ្ញុំ​មាន​អារ​ម្មណ៍​ថា ​យើង​ទាំង​អស់​គ្នា​ត្រូវ​នាំ​គ្នា​ផ្លាស់​ប្តូរ​ទំលាប់​មិន​ល្អ​ចេញ​ដើម្បី​អភិវឌ្ឍ​ខ្លួន​យើង​អោយ​ខ្លាយ​ទៅ​ជា​ពល​រដ្ឋល្អ​ដែល​មាន​សិល​ធម៌​ល្អ​សំរាប់​យើង​និង​សង្គម​ជាតិ​ទាំង​មូល ​មានតែ​ខ្មែរ​យើង​ទាំង​អស់​គ្នា​ទេ​ដែល​ជួយប្រ​ទេស​យើង​អោយ​រីក​ចំរើន​បាន។​

​ចុង​​ក្រោយ​​នាងខ្ញុំ​សូមផ្តាំផ្ញើរ​ទៅប្រជាជខ្មែរ​ទាំងអស់​អោយចូលរួម​សំអាតប​រិស្ថា​នទាំងអ​ស់​គ្នាទោះបី​យើងទៅ​ដល់ទីណា​ក៏ដោយត្រូវ​គិតពី​បញ្ហាបរិ​ស្ងាន​ជានិច្ច ​វាពិតជាបានឆ្លុះ​បញ្ចាំងពី​ភាពថ្លៃថ្នូររ​បស់​មនុស្សយើង ​ដែល​មានសិល​ធម៌ល្អក្នុង​ការរស់នៅ ​និង​ កា​រគោរពពី​អ្នកដ៏ទៃ​ជាពិ​សេស​សំណាក់ភ្ញៀវ​អន្តរជាតិជាដើម។​​

​សូមផ្ញើ​រសា​រនេះ​ទាំង​អស់គ្នា ៉​ចូលរួ​មសំ​អាត​បរិស្ថាន​ទាំង​អស់​គ្នា ​ដើម្បី​ជីវិត​និង​កា​ររស់​នៅ​របស់​យើង​ទាំ​ងគ្នា៉។

 

ដំ​ណាង​ជនជាតិ​ដើម​ភាគ​តិច​ធ្វើ​សេចក្តីថ្លែង​ការណ៍រួម​ទៅ​រាជ​រដ្ឋាភិ​បាល​

ដំណា​ងជន​ជាតិ​ដើម​ភាគ​តិច​ដែល​រស់​នៅតាមដង​ ទន្លេសេសាន​ ទន្លេស្រែពក​ ​និង​  ​ទន្លេ​សេកុង​ ដែល​មានចំនួន​ប្រជាជន​រស់​នៅ​សរុប​ជាង​ ៥០០០​គ្រួសារ​ ​មក​ពី​ខេត្តស្ទឹង​ត្រែង​  (ចំនួន៦​ឃុំ១៨​ភូមិ​) និង​​ខេត្តរតនះគរី​ (ចំនួន​៦ស្រុក​ ២១ឃុំ ​និង​ ​៧៤​ភូមិ​) ដែលមាន​តំណាង​អ្នក​ភូមិ​ចំនួន​​៦៨​នាក់ ​ស្រី២៩​ ​នាក់​ បាន​រួម​គ្នាធ្វើសេចក្តីថ្លែងការរួម​ ​សំណូម​ពរទៅ​រាជ​រដ្ឋាភិបាល​ធ្វើការ​សិក្សាពីផលប៉ះ​ពាល់ឡើង​វីញ​ ​នៅ​ថ្ងៃទី០៣​ខែតុលា​ឆ្នាំ២០១៤​ក្នុងស​ណ្ឋាគារ​ អ៊ីម​ភើរៀល​ ទីក្រុង​ ភ្នំពេញ ​ក្នុងឧ៌កាសសិក្ខា​សាលាស្តីពី​(របាយ​ការណ៍​​ផលប៉ះពាល់​​ពីការ​សាង​​សង់​​ទំនប់​វារី​អគ្គិសនីសេសាន​​ក្រោម២​)។

ក្នុងនោះប្រជាពលរដ្ឋសំណូមពរអោយរាជរដ្ឋាភិបាលធ្វើការសិក្សាពីផលប៉ះពាល់ឡើងវិញដូចខាងក្រោម៖

10473350_827261737318021_8156914887195426486_n Join Statment of LWS2 communities

  • អោយ​រដ្ឋាភិ​បាល​ពិចារ​ណាឡើង​វិញ​សំរាប់​ផល​ប៉ះពាល់​ដល់​សហគមន៍រស់​នៅ​ខាង​​លើ​​និង​ខាង​ក្រោ​​ម​លើការ​សំរេច​ចិត្ត​គំរោង​សាង​សង់ទំនប់​វារីអគ្គិសនី​​សេសាន​ក្រោម​២​។
  • សុំអោ​យរដ្ឋាភិបាល​ស្វែង​រក​ជំរើស​ថ្មីក្រៅ​ពីការ​សង់​ទំនប់​វារីអគ្គីស​នីនៅលើ​តួទន្លេដោយ​បង្វែរ​ទៅ​សង់​តាម​ដង​អូរ​ឬព្រែក​ស​ដើម្បី​បញ្ជៀស​ផលប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សហគមន៍​។
  • សហគមន៍​យើង​ខ្ញុំមិន​ត្រូវការ​ការអភិវឌ្ឍន៍​ណាដែល​បំផ្លាញដល់​ទន្លេទេ​ព្រោះ​ទន្លេជា​អ្នក​មាន​គុណ​ដល់​មនុស្សនិងសត្វ។
  • សុំ​​អោយ​រដ្ឋាភិ​បាល​ពិចារ​ណាពង្រីងការ​អនុវត្តច្បាប់​ស្តីពីសិទ្ធិមនុស្ស ជា​ពិសេស​ជនជាតិ​ដើមភាគតិច​។
  • សុំ​អោយ​រដ្ឋាភិបាល​ពិចារណា ​និង​ទទួល​ស្គាល់​នូវ​ផលប៉ះ​ដែល​​​​កើត​ឡើង​នូវបណ្តា​ប្រទេសផ្សេងៗ​ ដើម្បីយក​មក​អនុវត្តនៅក្នុង​ប្រទេសកម្ពុជា​។
  • សហគមន៍​ស្នើរ​សុំជ្រើស​រើស​ជំរើស​ទីតាំង​លំនៅ​ដ្ឋានថ្មីដោយ​ខ្លួនឯង​។​
  • សុំ​អោយ​រដ្ឋាភិបាល​បង្កើត​ប្រព័ន្ធផ្សព្វផ្សាយ​ពត៌​មាន​តាម​សហគមន៍​ជាមុន​ មុននឹង​បើក​ទឹកចេញ​ពីទំនប់​ការទាម​ទារ​អោយ​បាន​ភាព​យុត្តិធម៌​។
  • សុំ​អោយ​​រដ្ឋាភិ​បាល​បញ្ចូល​តំណាង​សហគមន៍​គ្រោះ​ចូល​រួម​ក្នុង​សកម្មភាព​របស់គណះ​កម្មការ​សំណង​។​​
  • ​សុំ​អោយ​រដ្ឋាភិបាល​ និង​ម្ចាស់​ជំនួយ​ទទួល​យកសំណូម​ពររបស់​សហគមន៍​យក​ទៅពិចារណា និង​ដោះ​ស្រាយ​
  • សុំ​អោយរដ្ឋាភិ​បាល​ បញ្ឈប់​គំរោង​អភិវឌ្ឍន៍​ទាំង​ឡាយ​ណាដែល​ធ្វើអោយប៉ះ​ពាល់​ជាអវិជ្ជ​មាន​ធ្ងន់​ធ្ងរ​ជីវភាព​រស់​នៅរបស់​ប្រជាពល​រដ្ឋ។