អាថ៌កំបាំងកោះស្រឡៅ

​​​             ​ កោះស្រឡៅគឺជាកោះមួយដែលស្ថិតនៅជាប់ក្នុងដែនសមុទ្រកោះកុងដែលយើងធ្វើដំណើរពីទីរួមខេត្តកោះកុងរយៈពេល  ២​ម៉ោង​ដោយជិះទូកដ ឬ កន្លះម៉ោងដោយជិះ អូប័រ តាមដងព្រែកដែលមានព្រៃកោងកាងអមសងខាង និង​ ដៃសមុទ្រប្រទាក់ខ្វាត់ខ្វែងគ្នាយ៉ាងស្រស់ស្អាតគួរអោយចង់គយគន់​ធ្វើអោយអារម្មណ៍ស្រស់ស្រាយពេលដែលអ្នកគ្រប់គា្នទៅដល់ទីនោះ។  កោះស្រឡៅ មានដែនសហគមន៍មួយមានឈ្មោះថាសហគមន៍កោះស្រឡៅ ដែលបានបង្កើតឡើងក្នុងរំឡុងឆ្នាំ២០០០-២០០២ ដែលស្ថិតនៅ ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលមានប្រជាជន ជាង២០០គ្រួសាររស់នៅទីនោះ និង ជាសហគមន៍មួយដែលមានព្រៃកោងកាងស្អាតបំផុតជាប់ជាមួយផែនទីអភិរក្សព្រៃកោងកាងពាមក្រសោបនៅក្នុងប្រទេស​ក   ម្ពុ​ជា និង ជាសហគមន៍គំរូដែលមានបរិស្ថានស្អាតជាងគេផងដែរ ហើយសហគមន៍មួយនេះមានសក្តានុពលខ្លាំងក្នុងវិស័យទេសចរណ៍ធម្មជាតិ និងជាកន្លែងដែលទេសចរណ៍ចូលចិត្តថតរូបព្រៃកោងកាងដែលឈរបង្អួតសម្រស់នៅតាមមាត់ព្រែកដែលមានឆ្នេរខ្សាច់ពណ៌សអមជាមួយ ព្រមទាំង សកម្មភាពសហគមន៍កំពុងធ្វើការនេសាទផងដែរ។

          ដោយសារសហគមន៍ទទួលបានប្រាក់ចំណូលមួយផ្នែកធំបានមកពីផលនេសាទ និងមួយផ្អែកទៀតទទួលបានពីវិស័យទេសចរណ៍ហើយបានធ្វើអោយជីវភាពរបស់ពួកគាត់ធូធារ និងកូនៗបានចូលសាលាទទួលការអប់រំខ្ពស់ ហើយការរស់នៅមានសុខភាពអនាម័យល្អ។ តែមកទល់នឹងពេលនេះ សហគមន៍កំពុងតែទទួលការគម្រាមកំហែងយ៉ាងខ្លាំងនែការបាត់បង់ផលនេសាទ និងធនធានធម្មជាតិ ដូចជា ព្រៃកោងកាង ឆ្នេរខ្សាច់ និងប្រពន័្ធជីវចំរុះផងដែរ។ មូលហេតុទាំងអស់នេះគឺបណ្តាលមកពី ការបូមខ្សាច់ពីសំណាក់ក្រុមហ៊ុនដែលមិនបានគោរពទៅតាមលកខណ័្ឌពេញលេញ និងការប្រើប្រាស់សារជាតិគីមីដែលធ្វើអោយប្រភពមច្ឆាជាតិផុតពូជ កំឡុងពេលនេះដែរ កោះមួយជាកោះប្រវត្តិសាស្រ្តដែលប្រជាជននៅតែចងចាំមិនអាចបំភ្លេចបាននោះបានបាក់លិចចូលទៅក្នុងសមុទ្របាត់ទៅនៅសល់តែឈ្មោះរហូតមកដល់សព្វនេះហើយកោះនោះមានឈ្មោះថា កោះកា​បុង។​ ដោយសារមូលហេតុទាំងអស់នេះហើយ ដែលធ្វើអោយសហគមន៍​កោះស្រឡៅទាំងមូលត្រូវធ្លាក់ចុះ​​​​ ទាំងផ្នែកសេដ្ឋកិច្ចនេសាទ និងក្មេងៗត្រូវបោះបង់ការសិក្សាដោយសារជីវភាពខ្វះខាត​។

IMG_3624

     បច្ចប្បន្ន ក្រុមហ៊ុនបូមខ្សាច់កាន់តែមានសកម្មភាពខ្លាំងខ្លាឡើងៗដោយពុំមានកា​​រអន្តរាគមន៍ពីសំណាក់អជ្ញាធរក្នុងតំបន់ឡើយ ហើយថែមទាំងមិនចូលរួមជាមួយសកម្មភាពរបស់សហគមន៍ក្នុងការទប់ស្កាត់​បញ្ឍប់ការបូមខ្សាច់​ និង​សកម្មភាពសំអាតអនាម័យភូមិទៀតផង ដោយគាត់លំអៀងនិងរើសអើងថាមកពីគណបក្សនេះគណបក្សនោះជាដើម។

​           ចុងបញ្ចប់សូមអោយរាជរដ្ឋាភិបាល សម្តេចហ៊ុនសែន ជួយអន្តរាគមន៍​និងដោះស្រាយអោយប្រជាពលរដ្ឋដែលកំពុងជួបទុក្ខកង្វល់យ៉ាងខ្លាំងនៅក្នុងសហគមន៍កោះស្រឡៅទាំងមូលផង។ព្រោះប្រជាជនមិនចង់ឃើញសហគមន៍កោះស្រឡៅមួយនេះត្រូវរងការបំផ្លាញធនធានធម្មជាតិរលាយបាត់ដោយសារក្រុមហ៊ុនបូមខ្សាច់យ៉ាងអនាធិបតេយ្យបន្តទៀតបានឡើយ​។

IMG_4114_Fotor

IMG_3717_FotorIMG_3779_Fotor

IMG_4122_Fotor

អត្ថបទ Apoch, Phalla

រូបភាព Apoch

Advertisements

The King Island

The journey of about 270 kilometers from Phnom Penh to the King  Island. It’s located in the King Island commune,  Kiri  Sakor district, KohKong province. This island is a tourist site with a natural,  yet have a modern processing. The tourist have enjoy there with a beautiful sunset to ease stress freshness in life. However, there is have a small swimming pool in front of the simple guest house along the sea site.

IMG_8012_FotorIMG_8123_Fotor

Photo by Apoch 

Chamreoun Phal

Writing by Apoch

ស​ន្ទុះ​យុវ​ជន​ចូល​រួម​ជួយ​ការ​ងារ​សង្គម​

          ១៨​ ​មេសា​ ២០១៥​ កម្មវិធី​​សប្បុរសធម៌​​ឆ្ពោះទៅកាន់​​ភូមិទួល​​ ល្វា ឃុំវាល​ ស្រុកគងពិសី​​ ខេត្តកំពង់ស្ពឺ​ នៃសាលាបឋម​សិក្សា​អង្គព្រះពាន្ត​​។

          ក្រុមរីកសាយ​ ​នឹង​ ​​ក្រុម​សម្ព័ន្ធអ្នក​សរសេរ​បាន​ដឹកនាំ​សមាជិក​ក្រុម​ នឹងក្រុម​និសិ្សត​ចំនួន​ ៣៦នាក់​​ ក្នុងនោះមាន​ស្រី​ ១៦នាក់​​ បានបង្កើតកម្មវិធីសប្បុរសធម៌មួយក្នុង​គោលបំណងនាំយកសំភារៈសិក្សា មានសៀវភៅ​ ប៊ិច ខ្មៅដៃ កាតាប​ ជរ័លុប​​ សំលៀកបំពាក់ ព្រមទាំងសំភារៈមួយចំនួនទៀតផងដែរដើម្បីយកទៅផ្តល់ជូនសិស្សានុសិស្ស​ និង​ ការិយាល័យរដ្ឋបាល ដែលកំពុងមានការខ្វះខាតក្នុងវិស័យអប់រំក្នុងនោះក្រុមនិស្សិតមានកម្មវិធីបង្ហាត់បង្រៀននិងលេងល្បែងប្រាជ្ញាផ្សេងៗក៏ដូចជាបង្កើនចំនេះដឹងនិងបង្ករភាពសប្បាយរីករាយដល់ពួកក្មេងៗផងដែរ។ លោក ឡូ វុទ្ធី ជាប្រធានក្រុមរីកសាយបានអោយដឹងថាសំភារៈទាំងនេះបានមកពីបណ្តាសប្បុរសជាននានា និងការរួមចំនែកពីក្រុមយុវជនរបស់យើងផងដែរ លោកបានបន្តថាសព្វថ្ងៃនេះលោកមានការសប្បាយចិត្តខ្លាំងមែនទែនដែលសន្ទុះនៃយុវជនយើងបានលះបង់កំលាំងកាយចិត្តក៏ដូចថវិការផ្ទាល់ខ្លួនចូលរួមជួយការងារសង្គមយ៉ាងសកម្មគួរអោយកត់សំគាល់ ក្នុងនោះដែរលោកបានថ្លែងអោយដឹងផងដែរថាវាជារឿងល្អមួយសំរាប់ពួកគាត់នឹងបានទទួលយកបទពិសោធន៍ល្អៗក្នុងសង្គម និង យល់ច្បាស់ពីវប្បធម៌ចែករំលែកចេះជួយគ្នាទៅវិញទៅមកដើម្បីប្រទេសជាតិមានការរីកចំរើនទៅថ្ងៃអនាគត។

                                           IMG_2127_Fotor

                                           IMG_2304

​                                           IMG_2301

            បញ្ហាដែលកើត​មាននៅសាលាអង្គព្រះពាន្ត សាលាបឋមសិក្សាអង្គព្រះពាន្តបានកសាងឡើងនៅឆ្នាំ ១៩៩៧ ដែលជាអំណោយរបស់សម្តេចហ៊ុនសែននិងលោកជំទាវ​ប៊ុនរានី សព្វថ្ងៃសភាពនៃសាលាបឋមសិក្សានេះបានស្រុតគ្រឹះធ្វើអោយអាគារសាលានេះប្រេះញែកជាពីរដែលកំពុងរងការព្រួយបារម្ភជាខ្លាំង ព្រោះវាអាចបង្ករគ្រោះថ្នាក់ដល់សិស្សដែលកំពុងសិក្សា។ សូមបញ្ជាក់ថាសាសាបឋមសិក្សាអង្គព្រះពាន្តនេះ មានអាគារមួយខ្នង៦បន្ទប់ ពីថ្នាក់កំរិតមតេ្តយដល់ថ្នាក់ទីប្រាំមួយ និង បណ្ណាល័យមួយបន្ទប់ បើក្រលេកទៅមើលមានអាគារចាស់មួយខ្នងទៀតមាន៣បន្ទប់ដែលរងការខូចខាតតាំងពីឆ្នាំ១៩៨៧មក ប៉ុន្តែពុំមានថវិការជួសជុលអោយប្រើប្រាស់បាន សរុបចំនួនសិស្សទាំងអស់មាន ២៤០នាក់ ស្រី១៩៧នាក់​។ លោក ចាប ឌឿន ជានាយករងនៃសាសាបឋមសិក្សាអង្គព្រះពាន្ត បានមានប្រសាសន៍ថា គាត់ពិតជាមានការព្រួយបារម្មណ៍ខ្លាំងណាស់ដែលខ្លាចសាសាមួយខ្នងនេះបាក់សង្កត់សិស្សកំពុងរៀន គាត់បានមានប្រសាសន៍បន្តថាសាលានេះពិតជាមានអាយុកាលខ្លីមែនទែន ដោយប្រហែលជាការសាងសង់ខុសស្តង់ដាទើបវាឆាប់ខូចខាតបែបនេះ។ លោក គង់​ សុជា​​ ​ជាជំទប់ទី ១ក្នុងឃុំវាល បានមានប្រសាសន៍ថាមិនដឹងថាជាកូនគេកូនយើងនោះទេដែលអាចប្រឈមនិងការគ្រោះថ្នាក់ដោយសាការបាក់សង្កត់ជាយថាហេតុដោយមើលមិនឃើញក្នុងថ្ងៃណាមួយ។ លោកគ្រូ ឯក តយ ជាគ្រូបង្រៀន បានមានប្រសាសន៍ថាសព្វថ្ងៃគាត់កំពុងព្រួយបារម្មណ៍ថានេះរដូវដើមវស្សាជិតចូលមកដល់ហើយនិងមានខ្យល់ ភ្លៀង អាចធ្វើអោយអាគារមួយខ្នងនេះរងការបាក់សង្កត់ដល់សិស្សកំពុងរៀន។ សំរាប់ដំណោះស្រាយបច្ចុប្បន្ន លោក​ អ៊ុម ឆន ជានាយកសាលាបានអោយដឹងថាសំរាប់ដំណោះស្រាយបញ្ហាបច្ចុប្បន្នលោកនឹងស្នើរសុំ វត្តអង្គព្រះពាន្ត អោយសិស្សរៀនបណ្តោះអាសន្នសិនទំរាំមានការការគាំទ្រកសាងសាលាឡើងវិញ។

IMG_2153

IMG_2118_Fotor

IMG_2144_Fotor

IMG_2148_Fotor                                             IMG_2152_Fotor

          ការសំណូមពរ លោក អ៊ុម ឆន ជានាយកសាលាបឋមសិក្សាអង្គព្រះពាន្ត និងរួមមានលោក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិ្ស ក្រុមប្រឹក្សាឃុំ និង ជំទប់ឃុំវាល សូមសំណូមពរអោយរាជរដ្ឋាភិបាល ក៏ដូចតាមបណ្តាស្ថាប័ននានាដែលមានចិត្តសប្បុរសជួយសង្រ្គោះកសាងសាលាមួយខ្នងនេះឡើងវិញសំរាប់ជួយគាំទ្រនិងលើកកំពស់ដល់វិស័យអប់រំនៅក្នុងប្រទេស កម្ពុជា។

អត្ថបទនិង​ រូបភាព​ ដោយ​ Apoch

និស្សិតខ្មែរតែងកំណាព្យរៀបរាប់ពីតំបន់អារ៉ែង


 

កញ្ញា ថា​ សូនី ជានិស្សិតរៀននៅសកលវិទ្យាល័យ កម្ពុជាបានសរសេរជាកំនាព្យបទពាក្យបួនដែលរៀបរាប់ពីទិដ្ឋភាពពិតពីតំបន់អារ៉ែង នាងបានសរសេរបង្ហាញពីទឹកចិត្តស្រលាញ់តំបន់អារ៉ែងនិងការព្រួយបារម្មណ៍ពីគម្រោងវារីអគ្គិសនីនៅទីនោះផងដែរ ក្នុងនោះដែរកញ្ញា បានសរសេររៀបរាប់ពីប្រពៃណីជនជាតិខ្មែរជង ពីសម្បត្តិធម្មជាតិ ជាពិសេសគឺសត្វគ្រប់ប្រភេទ។

គួរបញ្ជាក់ផងដែរថា កញ្ញាសូនី បានចូលទៅតំបន់អារ៉ែងកាលពីថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៥ ជាមួយក្រុមនិស្សិត១៦នាក់ផ្សេងទៀត ដែលក្នុងគោលបំណងទៅដំណើរកំសាន្ត និងចង់ស្គាល់ពីស្ថានភាពផ្ទាល់នៅទីនោះ កញ្ញាបានប្រាប់ឲដឹងថាវាពិតជា អស្ចារ្យណាស់សំរាប់នាងដែលជាលើក១បានមកឃើញនូវសម្រស់ទេសភាពដែលស្អាតគ្មានផ្ទឹមមួយនេះ នាងពិតជាមានមោទនភាពណាស់ដែលប្រទេសខ្មែរយើងសំបូរទៅដោយធនធានធម្មជាតិយ៉ាងមានតម្លៃពុំអាចកាត់ថ្លៃបាន។ ក្នុងនោះដែរកញ្ញាបានលើកថា វាពិតជាមានការសោកស្តាយណាស់ដែលគម្រោងរបស់រាជរដ្ឋាភិបាលសម្បទានអោយក្រុមហ៊ុន​ចិន​ ដែលមានឈ្មោះថា ស៊ីណូហៃដ្រូ មកសាងសង់ទំនប់វារីអគ្គិសនីនៅទីនេះ ដែលនឹងរងការគំរាមកំហែងបាត់បង់នូវធនធានធម្មជាតិទាំងអស់នេះផងដែរ។

យ៉ាងណាក៏ដោយកញ្ញាបានអំពាវនាវអោយពលរដ្ឋខ្មែរទាំងអស់រូមគ្នាឡើងដើម្បីការពារតំបន់អារ៉ែងអោយបាន។ នាងក៏បានស្មើរសុំទៅរាជរដ្ឋាភិបាលយើងឲគិតគូពិចារណាឡើងវិញពីគម្រោងអភិវឌ្ឍវារីអគ្គីសនីនៅទីនេះ និងបែមកអភិរក្សនិងអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ធម្មជាតិវិញ។

ប្រិយមិត្តទាំងអស់គ្នាខាងក្រោមនេះជាកំនាព្យបទពាក្យបួនដែលនាងបានសរសេរបើមានអ្វីខុសសូមជួយកែលំអរផង!!

           អាល័យអារ៉ែង        (បទពាក្យបួន)

  ​​​                          អារ៉ែងល្អក្រៃ                                                   ស្រីពិតស្ម័គ្រស្មោះ

                            អ្នកស្អាតទាំងអស់                                           ស្រីស្រស់ស្នហា

                            មានទាំងទេសភាព                                          ពិតស្រស់អស្ចារ្យ

                            ចិត្តខ្ញុំប្រាថ្នា                                                     ចិត្តចារជួបអ្នក។

                            ឨភូមិប្រលាយ                                                 ខ្ញុំមានវាសនា

                            ជួបអ្នកនេះណា                                               នៅសាលារៀន

                            នៅវត្តគីរី                                                         ភ័ព្វខ្ញុំពិតមាន

                            ពេលឃើញអ្នកភ្លាម                                        ខ្ញុំហ៊ានវាចា

                            អ្នកពិតកំសត់                                                  ដូចពាក្យគេថា

                            ម្តេចសែនអនិច្ចា                                              សាលារៀនអើយ។

                            ឨឃុំជំនាប់                                                      ខ្ញុំបានជួបហើយ

                            ទុក្ខខ្ញុំ‍‌ឥតស្បើយ                                              ជួបហើយអាល័យ

                            អ្នកខ្វះសៀវភៅ                                              សិក្សា​ ខ្មៅដៃ

                            អ្នកខ្វះអ្វីៗ                                                       ខ្វះថ្លៃសិក្សា។

                            ខ្ញុំពិតអរគុណ                                                  ដល់ចិត្តករុណា

                            ពីអ្នកស្នេហា                                                   មេត្តាសណ្តោស

                            ផ្តល់ជាសម្ភារៈ                                                ដល់ក្មេងស្រីប្រុស

                            ទឹកចិត្តសប្បុរស                                              ស្ម័គ្រស្មោះថ្លៃថ្លា

                            ខ្ញុំនឹងមិន​ភ្លេច                                                  ពីគុណនេះណា

                            ចិត្តខ្ញុំចាំចារ                                                     រក្សាមិត្តភាព។

                            ទោះភូមិកំសត់                                                មិនស៊ីវីល័យ

                            ផ្ទះធំតូចក្តី                                                       មានន័យសុខសាន្ត

                            មានទាំងធម្មជាតិ                                             យើងមិននឹកស្មាន

                            អារ៉ែងកល្យាណ                                              ភូមិឋានធំម្លឹង។

                            មានសត្វច្រើនណាស់                                     មានទាំងទឺកស្ទឹង

                            សត្វយំទ្រហឹង                                                 នៅនឹងក្នុងព្រៃ។       

                            មានទាំងសត្វខ្លា                                              ក្រពើ​ ដំរី

                            សត្វឈ្លូសជ្រូកព្រៃ                                         នឹងត្រីនាគផង

                            នឹងសត្វច្រើនទៀត                                          អនេកពេកហង

                            អារ៉ែងចារចង                                                  ផ្តេកផ្តងសង្ឃឹម។

                            ស្ទឹងឆាយអារ៉ែង                                              អ្នកស្អាតគ្មានផ្ទឹម

                            អ្នកតែងញញឹម                                               ប៉ប្រឹមរាក់ទាក់

                            ធម្មជាតិច្រើនណាស់                                       រូបខ្ញុំតែម្នាក់

                            ពិតណាស់ជឿជាក់                                          រាប់ម្នាក់មិនអស់។

                            អារ៉ែងពិតល្អ                                                   ខ្ញុំសសើរស្មោះ

                            ប្រសិនមែននោះ                                             ចង់យកប្រើការ

                            ធ្វើជាវារី                                                          យកភ្លើងនេះណា

                            ពិតជាកាប់ឆ្កា                                                  ព្រៃនាំខាតបង់។

                            ជនជាតិខ្មែរជង                                               នឹងត្រូវយ៉ាងណា

                            សូមពិចារណា                                                 ជូនពួកគាត់ផង

                            នឹងត្រូវជំលៀស                                              ពីភូមិរបង

                            នាំអោយបាតបង់                                            ប្រពៃណីដូនតា។

                            ជាចុងក្រោយនេះ                                            ខ្ញុំសូមធ្វើការ

                            ស្នើរសុំទៅរាជ                                                រដ្ឋាភិបាល

                            គាំទ្ររក្សា                                                        អភិវឌ្ឍន៍ទេសចរណ៍។

IMG_6763_Fotor10313677_1534456223508858_4639560384614131311_n

រូបថតកញ្ញា សូនី ថតនៅអារ៉ែង

 

វាយអត្ថបទដោយ Apoch Cheng

 ថតរូបដោយ ក្រុមនិស្សិត

ការសាងសង់ទំវារីអគ្គីសនីតាមដងទន្លេមេគង្គ

​ទន្លេ​មេគង្គជា​ទន្លេវែង​បំផុត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដោយ​មាន​ប្រវែង​មធ្យម​ប្រមាណ​៤២០០​គីឡូ​ម៉ែត្រ​​និង​ចំនួន​ប្រជា​ជនប្រមាណ​៥០លាន ​នាក់ដែលពឹងផ្អែកលើវាសម្រាប់ជីវភាពរស់នៅរបស់ពួកគេ។

នៅក្នុងធនធានធម្មជាតិនៃជីវចំរុះ​ និង​ ត្រីគ្រប់ប្រភេទនៃទន្លេមេគង្គគឺថាមិនដែលធ្លាប់មានការធ្លាក់ចុះនៃចំនួនត្រីនៅក្នុងថ្នាក់តំបន់នោះទេ។ ប៉ុន្តេសំរាប់ពេលនេះវាត្រូវសម្លឹងមើលឃើញថាប្រទេសក្រីក្រដូចប្រទេសកម្ពុជា ត្រូវការបង្កើនប្រាក់ចំណូលដោយធ្វើសាងសង់ទំនប់វារីអគ្គីសនីនៃដងទន្លេមេគង្គ និង ដើម្បីបង្កើតប្រាក់ពីវារីអគ្គិសនី។

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ប្រទេសកម្ពុជាគឺវាជាការពិតដែលថា(គម្រោងអភិវឌ្ឍន៍សហប្រជាជាតិ) (UNDP) និង​​​ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងចំណាយប្រាក់យ៉ាងច្រើនទៅលើការសាងសង់នេះ។

ចំពោះការត្រួតពិនិត្យលើគម្រោងអភិវឌ្ឍន៍សម្រាប់ទន្លេមេគង្គនេះត្រូវបានអោយមានគណៈកម្មការទន្លេមេគង្គ (MRC) ដែលត្រូវបានបង្កើតឡើងដោយ UNDP ដែលនិងការរួមមានពាក់ព័ន្ធចំនួន ៤ ប្រទេសដែលក្នុងនោះមាន ប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម។

ចំនែកប្រទេសចិនដែលមានការពាក់ព័ន្ធប្រមាណ២០ភាគរយនោះទេនៃទន្លេមេគង្គ តែទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនបានមានគម្រោងសាងសង់ចំនួន ៣០ ទំនប់វារីអគ្គិសនី ដែលសរុបទាំងការសាងសង់រួច និង ខ្លះស្ថិតនៅក្នុងគំរោងនូវឡើយនៃទន្លេមេគង្គនេះ។ មានអ្នកបរិស្ថានជាច្រើនដែលភ័យខ្លាចថាគម្រោងជាច្រើនទៀតនឹងមានផលប៉ះពាល់ជាអវិជ្ជមានចំពោះទន្លេមេគង្គ។  ទន្ទឹមនឹងនេះដែរគណៈកម្មការទន្លេមេគង្គ(MRC) មានផែនការសាងសង់ទំនប់វារីអគ្គិសនីចំនួន ១១ នៅទន្លេមេគង្គក្នុងប្រទេសឡាវ និងកម្ពុជា។

mekong-river-giant-fish-threatened-dam_33707_600x450

Dachaoshan dam in Yunnan province, China

ក្តីបារម្ភរបស់អ្នកបរិស្ថាន ផ្តោតលើបញ្ហាមួយចំនួន ចំពោះតែការចាប់ផ្តើមគម្រោងទំនប់ចំនួន ១១ទំនប់របស់គណៈកម្មការទន្លេមេគង្គ ដែលគ្រោងសម្រាប់ការទន្លេមេគង្គនេះនឹងត្រូវបានគិតថាពួកគេនឹងជន់លិចទីលំនៅប្រហែលចំនួនជិត២០០០ គីឡូម៉ែត្រក្រឡា ។

ទីពីរមានការព្រួយបារម្ភអំពីដែលសង់ទំនប់នេះនឹងប៉ះពាល់ដល់ការធ្វើចំណាកស្រុករបស់ប្រជាជនមួយចំនួនដោយសារមូលហេតុនៃការសាងសង់ទំនប់វារីអគ្គិសនីនេះវានឹងធ្វើអោយបាត់បង់ចំនួនត្រីនៃទន្លេមេគង្គនិងបឹងទន្លេសាប។

ចំនុចសំខាន់មួយទៀតរៀងរាល់ឆ្នាំទឹកជំនន់នៃទន្លេមេគង្គដែលបាននាំដីល្បាប់ដ៏សំខាន់ដែលជាសរធាតុចិញ្ចឹមសម្បូរបែបនៃផ្ទៃដីដែលត្រូវបានប្រើសម្រាប់វិស័យកសិកម្ម ម្យ៉ាងវិញទៀតអ្នកបរិស្ថានបាននិយាយថា វានឹងមានលទ្ធផលនៅក្នុងតំបន់នោះគឺទឹកជំននន់ដែលគឺជាមហន្តរាយសម្រាប់កសិកររបស់កម្ពុជាផងដែរ។

តើអ្នកគួស្រម៉ៃមើលដែរថា អ្វីដែលនឹងកើតឡើងនៅពេលដែលទំនប់វារីអគ្គិសនីរាប់សិបបន្ថែមទៀតក្នុងមួយទសវត្សរ៍ៗទៀត?

អ្នកបរិស្ថានក្នុងស្រុកសង្ឃឹមថាវានឹងអាចកើតឡើងនៅក្នុងបរិបទនៃការពិភាក្សាបើកចំហរអំពីការភ័យខ្លាចជាច្រើនដែលអាចចាត់ទុកថាជាផលប្រយោជន៍ក្នុងរយៈពេលវែងនឹងត្រូវបានបោះបង់ចោលនៅក្នុងការចាប់យកប្រាក់ចំណេញដែលជាផលប្រយោជន៍តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

ទំនប់វារីអគ្គិសនីត្រូវបានគ្រោងសម្រាប់ទន្លេមួយចំនួនផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា ដែលជាគម្រោងមួយធំបំផុតនោះគឺការសាងសង់ទំនប់មួយនៃទន្លេភាគឦសានដែលហូរចូលទៅក្នុងទន្លេមេគង្គនៅស្ទឹងត្រែងនោះគឺ ទំនប់វារីអគ្គីសនី សេសានក្រោម២ ដែលមានដៃទន្លេសំខាន់បំផុតនៃទន្លេមេគង្គក្រោមនោះគឺ ទន្លេសេសាន ទន្លេសេកុងនិង ទន្លេស្រែពក។  ទន្លេទាំងបីនេះ ផ្តល់ទឹក និង​កំណកល្បាប់ដែលមានសារៈសំខាន់ចំពោះទីទំនាបលិចទឹកនៅតំបន់ខ្សែទឹកខាងក្រោម និងវាជាតួនាទីផ្លូវដ៏សំខាន់សម្រាប់ចរាចរត្រី។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍថាមពលវារីអគ្គីសនីយមួយនេះកំពុងធ្វើអោយមានការប្រែប្រួលជាគហុកមកលើទន្លេ ស៣ និងសេវានានាដែលទន្លេទាំងនេះផ្តល់អោយប្រជាពលរដ្ឋមូលដ្ឋាន។

គួរបញ្ចាក់ផងដែរថា ទំនប់វារីអគ្គីសនី សេសានក្រោម២ នេះកំពុងស្ថិតនៅការសាងសង់នៅឡើយ​ ហើយក៏កំពុងមានរឿងយ៉ាងក្តៅគគុកជាសហគមន៍ដែលរងផលប៉ះពាល់ដែលការសាងសង់ទំនប់នេះមិនការយល់ព្រមពីប្រជាពលរដ្ឋនោះឡើយ។

 ដែលគួររំលឹកផងដែរថារាជរដ្ឋាភិបាលបានអនុម័តជាផ្លូវការសម្រាប់ការសាងសង់ទំនប់នេះ នៅថ្ងៃទី ៤ ខែ វិច្ឆិកា​ ឆ្នាំ២០១២ ហើយ​បញ្ចប់នៅឆ្នាំ២០១៧​ ​ដែល​នឹង​ចំណា​យទឹ​កបា្រក់​សរុប​ ​៧៨១,៥២លាន​ដុល្លា​រអា​មេរិក  ​​និងសាង​សង់​ដោយ​ក្រុហ៊ុន ​(ហាយដ្រូ​ ផៅវ័រ ​ឡូវើរ ​សេសាន្ត២)។

xaya.protest.03_nov12

 ការធ្វើយុទ្ធនាការណ៍ប្រឆាំងនឹងទំនប់ សាយ៉ាបូរី  នៅឡាវ

mekong-catfish-2-480x343

ត្រីដែលចាប់បានពីទន្លេសាប ប្រទេសកម្ពុជា

16-sesan-dam_opion

ដំណើរការសាងសង់ទំនប់សេសានក្រោ២ 

ឯកសារនិងរូបភាពសិក្សាស្រាវជា្រវ ពី 

– Research Documents

– lonely planet book

– https://en.wikipedia.org/wiki/Hydropower_in_the_Mekong_River_Basin

អត្តបទដោយ​ Apoch Cheng

 

 

 

 

ចូលរួមជាមួយអារ៉ែងតំបន់ទេសចរណ៍ធម្មជាតិនៅកម្ពុជា

លោ​​​​​កអ្នកជាទីគោរពរាប់អាន! ដូចបានធ្លាប់អានអត្ថបទជាច្រើនដែលទាក់ទងនឹងតំបន់ទាក់ទាញទេសចរណ៍ធម្មជាតិនៅជ្រលងអារ៉ែង ខេត្តកោះកុង​ ​​​ដែលមានសម្រស់ធម្មជាតិយ៉ាងស្អាតអស្ចារ្យមិនអាចរៀបរាប់អស់ដែលជាកេរ៍្តដំណែលរបស់ខ្មែរយើងមាននៅសេសសល់ចុងក្រោយជាពិសេសគឺធនធានព្រៃឈើ និង​សត្វព្រៃ។​ អារ៉ែងមានតំបន់ទឹកជ្រោះធ្លាក់យ៉ាងស្រស់ស្អាតជាច្រើនកន្លែងនិងសម្រស់ព្រៃព្រឹក្សាយ៉ាងត្រជាក់ចិត្តដែលអ្នកទេសចរណ៍តែងតែទៅសំរាកលំហែនៅទីនោះមិនដែលខាន។​ លោកអ្នកអាចទៅទីនោះសំរាប់កន្លែងបន្ធូអារម្មណ៍តានតឹងក្រោយពេលថ្ងៃសំរាកពីការងារ ឬការកំសាន្តជាលក្ខណៈគ្រួសារក៏បាន។ ជាងនោះទៅទៀតនៅតាមផ្លូវដែលមានចំការកៅស៊ូពទ្ធ័ជុំវិញ ចំការចេក ចំការមៀន​ សាវម៉ាវ និង​ចំការធូរ៉េនដែលមានរស់ជាតិផ្អែមឆ្ងាញ់ធម្មជាតិពិតៗ លោកអ្នកអាចទៅទស្សនាតំបន់ជាច្រើនទៀតដូចជាតំបន់ល្អាងកង្កែបម្រេច អន្លុងត្រីនាគដែលជាប្រភេទត្រីកម្រ តំបន់ទឹកធ្លាក់ឆាយយោងនិងអន្លង់អភិរក្សសត្វក្រពើភ្នំជាដើម។

IMAG0237 imag3

លោកស៊ីម សំណាង ជាអ្នកស្រលាញ់់ធម្មជាតិ និងការពារព្រៃឈើនៅតំបន់អារ៉ែង លោកបានមានប្រសាសន៍ថា សព្វថ្ងៃភ្ញៀវទេសចរណ៍នៅតែបន្តមកទស្សនាតំបន់អារ៉ែងនេះជាបន្តបន្ទាប់ មិនថាភ្ញៀវជាតិនិងអន្តរជាតិនោះទេ​ ដោយពួកគាត់ប្រាប់ថាគាត់ស្រលាញ់និងចូលចិត្តធម្មជាតិនៅទីនេះខ្លាំងណាស់។ ​សំរាប់រូបនាងខ្ញុំផ្ទាល់ក៏ស្រលាញ់និងចង់អភិវឌ្ឍតំបន់នេះទៅជាកន្លែងទេសចរណ៍ធម្មជាតិអោយកាន់តែមានភាពល្បីល្បាញបន្ថែមទៀតសំរាប់ប្រយោជន៍សង្គមជាតិយើងទាំងមូល។

យ៉ាងណាក៏ដោយ អារ៉ែង នៅតែរងការគម្រាមកំហែងពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីដែលរាជរដ្ឋាភិបាលបានសមទានអោយក្រុមហ៊ុនចិនឈ្មោះ ស៊ីណូហៃដ្រូ​ សាងសង់ទំនប់វារីអគ្គិសនីកាត់ស្ទឹងឆាយអារ៉ែងដែលនឹងធ្វើអោយលិចតំបន់នេះទាំងស្រុង។វាការពិតប្រទេសជាតិត្រូវការភ្លើងដើម្បីអភិវឌ្ឍប្រទេស និង​ ធ្វើអោយសេដ្ឋកិច្ចកើនឡើង ប៉ុន្តែជុំវិញការសាងសង់ទំនប់វារីអគ្គិសនីកន្លងមកបានធ្វើអោយប្រជារាស្រ្តរងទុក្ខបន្ថែមទៅវិញក្រោមការអំពើពុករលួយរបស់ពួកមានអំណាច ដោយពួកគាត់ត្រូវបាត់បង់ ត្រីដែលជាចំណីអាហារសំខាន់សំរាប់ពួកគាត់ និងអានុផលព្រៃឈើធ្វើអោយពូកគាត់ផ្លាស់ប្តូរទីតាំងលំនៅថ្មីដែលមិនសមស្របនឹងអ្វីដែលពួកគាត់មានពីមុន នេះជាក្តីបារម្មណ៍មួយសំរាប់ជនជាតិភាគតិចដែលហៅថាខ្មែរជង​ ពីការសង់ទំនប់វារីអគ្គីនៅអារ៉ែងនេះ។

បើប្រៀបធៀបទៅនឹងកម្លាំងភ្លើងដែលបានមកពីការសាងសង់ទំនប់វារីអគ្គិសនីទៅនឹងធនធានធម្មជាតិនៅអារ៉ែងគឹវាមានភាពមិនសមាមាត្រគ្នាទៅអ្វីដែលបាត់បង់ពីការជំនួសការសាងសង់ទំនប់យកភ្លើងទៅលក់អោយប្រទេសជិតខាង​ បើគិតទៅរូបភាពខាងក្នុងគឺការកាប់ព្រៃឈើនិងការរុករកធនធានរ៉ែនៅក្រោមដីជាចំនុចចំបងដែលប្រជាជនបានពិចារណា ដូច្នេះ សូមអំពាវនាវទៅដល់រាជរដ្ឋាភិបាលមេត្តាធ្វើការសិក្សាស្រាវជ្រាវឡើងវិញដើម្បីសង្រ្គោះតំបន់អារ៉ែងជាបន្ទាន់មុននឹងការបាត់បង់។

ថ​តរូបដោយស៊ីម សំណាង និង​ អាប៉ុច ចេង

AAAAA_Fotor

ចិញ.png១.png3.png4.png3.png4

​ឃាត​កម្ម​បានក​ក្រើក​ឡើង​ខណៈ​ពេល​ដែល​ប្រជា​ពលរដ្ឋ​កំពុង​រួមគ្នា​បញ្ចប់​និទណ្ឌ​ភាព​នៅ​កម្ពុជា

​  អំ​ពើ​ឃាត​កម្មបានកើតឡើង​យ៉ាងក​ក្រើកនាពេល​ថ្មីៗនេះ ​ខណៈ​ពេលដែល​ប្រជា​ពលរដ្ឋ​បានចូលរួ​មយ៉ាងសកម្មជា​មួយ​និង​មជ្ឈ​មណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជាដើម្បី​បញ្ចប់និ​ទណ្ឌភា​ពនៅ​កម្ពុជា។​​​ជាការពិត​ប្រទេស​កម្ពុជា ​ការគោរព​សិទ្ធិមនុស្សនៅមិន​ទាន់​មានភាព​ពេញលេញ​នៅឡើយ ​ជាក់​ស្តែងដូ​ចជាកា​រស្វែងរ​កចាប់ខ្លួនមុ​ខឃាតករ​​​និង​កាត់​ទោសឧ​ក្រិដ្ឋជន​​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ជាច្រើន​ក្នុង​សង្គមខែ្មរ​ពុំ​ដែលបាន​ទទួល​ភាព​ច្បាស់​លាស់​និង​យុត្តិធម៌​សម្រាប់ពួក​គាត់ទេ។​ ​ដូចជា​ការកា​ត់ទោស​ខ្មែរ​ក្រហម​ ​ពួកជ​នដែលប្រ​ព្រឹត្តបទ​ល្មើស​ទាំងនោះ​បែរជា​រស់​នៅ​មានសេ​រីភាពនិង​ជីវភាព​លំដាប់​ថ្នាក់​ផ្កាយ​៥ទៅវិញ។​​ ​ចំណែក​ប្រជា​ជន​ដែល​រងគ្រោះ​ក្នុង​របបប្រល័យពូជ​សាសន៍​ ​បែរជា​រស់នៅ​យ៉ាង​លំបាក​វេទ​នាក្រោ​មការជិះ​ជាន់ពីសំ​ណាក់​ពួកមាន​អំណាច។

​តើយុត្តិ​​ធម៌នៅ​ឯណា? ​ហើយ​ឯណា​ទៅពាក្យថា​សិទ្ធិ​មនុស្ស​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ?

Untitled.png1 Untitled.png1.png2

តើយើងទាំងអស់គ្នាគួរចូលរួមអភិរក្សតំបន់អារ៉ែងរឺអត់??????

aaa_Fotor AAAA_Fotor AAAAA_Fotor AAAAAAa_Fotor AAAAAAAAA_Fotor

សូមបងប្អូននិស្សិតនៅតាមសកលវិទ្យាល័យនានានិង​ពលរដ្ឋខ្មែរទាំងអស់ជួយគាំទ្រនិងផ្តល់ផ្នត់គំនិតចំពោះតំបន់ជ្រលងអារ៉ែងគួរតែអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ធម្មជាតិដែលមានភាពទាក់ទាញបំផុតសំរាប់ប្រកួតប្រជែងជាអន្តរជាតិ។​ សង្ឃឹមថានិស្សិតដែលបានរៀនជំនាញការគ្រប់គ្រងទេសចរណ៍ជួយផ្តល់មតិក្នុងការគ្រប់គ្រងនិងការពារតំបន់អារ៉ែង។

​ប្រជា​ជនរ​ស់នៅ​តាម​បឹង​ទន្លេ​សាប​មាន​ការ​ព្រួយ​បារម្ភ​ចំនួ​ន​ត្រី​ថយ​ចុះ​ខ្លាំងនិងការនេសាទរ​បស់ជន​ជាតិ​វៀត​ណាម​នៅ​ក្នុង​ដែន​ទន្លេសាប​​​​​

DSC03622

​ប្រជា​ជនខ្មែរ​ដែលរ​ស់នៅ​ជុំវិញ​​បឹង​ទន្លេសាប​ក្នុង​ខេត្តសៀម​រាប​ ​កំពង់ធំ ​កំពង់​ឆ្នាំង​​បាន​មានប្រ​សាសន៍ថា​ពូក​គាត់​មាន​ការ​ព្រួយ​​​បារ​ម្ភ​យ៉ាង​ខ្លាំងចំពោះ​ចំនួន​ត្រី​មានកា​រថយចុះ​ចំនួន​៨០​ទៅ​៩០​ភាគរយ​ចាប់ពីឆ្នាំ​១៩៧៩​មក​ដល់​បច្ចុប្បន្ន​គាត់​បាន​មានប្រ​សាសន៏ថា​ការនេ​សាទ​ភាគ​ច្រើនជា​ជន​ជាតិ​វៀត​ណាម​ដែល​មាន​លក្ខណះ​ទ្រង់​ទ្រាយធំ។

ជាការពិតប្រជាជនដែលរស់នៅលើផ្ទះអណ្តែតទឹកតាមដងទន្លេសាបមុខរបរនេសាទជាមុខរបរទីមួយសំរាប់ការចិញ្ចឹមជីវិតប្រចាំថ្ងៃ ចំពោះការធ្វើស្រូវនៅរ​ដូវ​ទឹក​សំរក​វិញវាមិ​នអំណោយ​ទាន​សំរាប់​ពួក​គាត់ទេ​មក​ដល់​បច្ចុប្បន្នដោ​យបំរែបំរួលអា​កាស​ធាតុ​មិន​ទៀង​ទាត់ ​ពេល​ខ្លះ​ទឹកជំ​ន​ន់ឡើង​មក​លឿ​នខុសពី​ធម្មតា​ធ្វើអោយ​គាត់​ប្រមូល​ផល​មិន​ទាន់។

ពួកគាត់​បាន​អោយ​ដឹង​ផងដែ​រថា​ចំពោះ​ការ​កំណត់​ច្បាប់​ជល​ផល​ថ្មីរប​ស់លោក​ហ៊ុនសែន​មិន​អោយ​ពូក​គាត់នេ​សាទខុស​ច្បប់​ប៉ុន្តែ​សំរាប់វៀតណា​មអាច​នេសាទ​ខ្នាត​ធំបាន ​គាត់ថា​ហេតុអី​គាត់ជា​ប្រជា​ជន​ខ្មែរ​គ្រាន់​នេសាទជា​របរ​សំរាប់​ចិញ្ចឹម​ជីវិត ​និង​រស់​នៅសាមញ្ញក៏ធ្វើអោយ​ពួក​គាត់​ពិបាក​ក្នុងការ​រស់​នៅយ៉ាងនេះ? ​ពួក​គាត់​បាន​បន្តអោយ​ដឹងថា​ចាប់ពី​២០មុ​នមក​ដល់ប​ច្ចុប្បន្ន​ការ​រស់ជួ​បការលំ​បាកប៉ុន្ត​តែដោយសារ​ទីទាល់​ក្រខ្លាំ​ងពេក​និង​មិន​ដឹងថា​ប្រកប​មុខ​របរ​អ្វីក្រៅពី​នេសាទ​ទើបគា​ត់ទ្រាំ​ប្រក​បរប​រនេះ​មក​ដល់​បច្ច​ប្បន្ន។

ចុងក្រោយពូកគាត់សំណូមពរអោយរាជរដ្ឋាភិបាលត្រូតពិនិត្យការនេសាទខា្នតធំរបស់ជនជាតិវៀតណាមដែលកំពុងធ្វើសកម្មភាពនៅតាមដងទន្លេសាបដូចជាការដាក់ ​ឆ្នុកនេះ ​ជាដើម​ ​ដែលវា​នឹង​អោយ​បាត់​បង់ត្រី​អស់ជា​មិនខា​ននៅ​ពេល​ខាង​មុខនេះ។

DSC03634 DSC03639DSC03644

​​យុទ្ធ​នា​ការណ៍​រួម​គ្នា​សំ​អាត​ទី​ក្រុង​នៅ​តាមជួរ​មាត់​ទន្លេ

10635767_878581648828104_6855547122872610187_n

9981_878580425494893_6377487469360505968_n

DSC03602

​បណ្តាញព្រះសង្ឃបណ្ណា​ល័យ​ជីវិត​និង​ក្រុម​និស្សិត​បាន​ចូល​រួម​គ្នា​សំអាតទីក្រុងកម្មវិធីនេះ​បាន​ធ្វើនៅ​ថ្ងៃទី​​២៦ខែតុលាឆ្នាំ​២០១៤​វេលាម៉ោង​ចាប់ពី​ម៉ោង៣រ​សៀល​រហូត​ដល់​ម៉ោង៧​យប់។ ​ក្រុម​បណ្តាញព្រះសង្ឃ​និង​បណ្តាញនិ​ស្សិត​តាម​សកល​វិទ្យា​ល័យ​នានា​បានធ្វើយុទ្ធនា​ការណ៍​រួមគ្នាសំ​អាតទី​ក្រុង ​ដោយ​សំណូម​ពរ​ថា ​យើង​ចូលរួមគ្នា​សំអាត ​ខ្ញុំ​ចូលរួម​សំ​អាតធ្វើអោយប​រិស្ថានល្អ ​អនាម័យល្អ។ ​កម្ម​វិធីនេះ​បាន​ដាក់​គោល​ដៅ​ធ្វើ​យុទ្ធនា​ការណ៍​ចាប់ពី​ចំនុច​មជ្ឈ​មណ្ឌល​ពត៌​មានទេ​សចរណ៍​រហូត​ដល់​ទល់​មុខ​ផ្សារ​រាត្រី។

​ជាការ​ពិត ​តាម​ដងទន្លេជា​តំបន់​ទេស​ចរណ៍​យ៉ាង​ទាក់​ទាញ​នៅ​ក្នុងទី​ក្រុង​ភ្នំពេញ​យើង ​ទាំងភ្ញៀ​វជាតិ​និងភ្ញៀវ​អន្តរ​ជាតិ​ដែល​តែងតែ​មកកំ​សាន្តដើម្បីស្រូម​យក​ខ្យល់អា​កាស​បរិសុទ្ធ​និង​សំរាកលំ​ហែជា​លក្ខណះ​គ្រូសារ​ជា​ដើម។ ​ប៉ុន្តែ ​វាគួរ​អោយសោក​ស្តាយ​ដោយសារ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួនខ្វះ​ការ​យល់ដឹងពីបញ្ហា​បរិស្ថាន​ដែល​ពួក​គាត់បា​នបោះ​សំរាម​ចោលពុំ​បាន​ត្រឹមត្រូវដែល​ធ្វើអោយ​កន្លែង​ទេស​ចរណ៍ពោ​ពេញទៅ​ដោយបរិ​ស្ថាន​កខ្វក់ ​សំរាម​ស្អុយ​រលួយ​ធំខ្លិនមិ​ន​ល្អ​ធ្វើអោយ​ភ្ញៀ​វទេ​សច​រណ៍វា​​យតំលៃ​ដល់​សង្គម​ជាតិ​យើង​ទាំ​ងមូល។​នាងខ្ញុំ Apochcheng ​ជាពល​រដ្ឋ​ខ្មែរ​មួយ​រូប​ដែល​បាន​ចូលរួម​ជួយ​ក្នុង​យុទ្ធនា​ការណ៍​សំអាត​បរិ​ស្ថាន​នេះ។ ​ខ្ញុំ​មាន​អារ​ម្មណ៍​ថា ​យើង​ទាំង​អស់​គ្នា​ត្រូវ​នាំ​គ្នា​ផ្លាស់​ប្តូរ​ទំលាប់​មិន​ល្អ​ចេញ​ដើម្បី​អភិវឌ្ឍ​ខ្លួន​យើង​អោយ​ខ្លាយ​ទៅ​ជា​ពល​រដ្ឋល្អ​ដែល​មាន​សិល​ធម៌​ល្អ​សំរាប់​យើង​និង​សង្គម​ជាតិ​ទាំង​មូល ​មានតែ​ខ្មែរ​យើង​ទាំង​អស់​គ្នា​ទេ​ដែល​ជួយប្រ​ទេស​យើង​អោយ​រីក​ចំរើន​បាន។​

​ចុង​​ក្រោយ​​នាងខ្ញុំ​សូមផ្តាំផ្ញើរ​ទៅប្រជាជខ្មែរ​ទាំងអស់​អោយចូលរួម​សំអាតប​រិស្ថា​នទាំងអ​ស់​គ្នាទោះបី​យើងទៅ​ដល់ទីណា​ក៏ដោយត្រូវ​គិតពី​បញ្ហាបរិ​ស្ងាន​ជានិច្ច ​វាពិតជាបានឆ្លុះ​បញ្ចាំងពី​ភាពថ្លៃថ្នូររ​បស់​មនុស្សយើង ​ដែល​មានសិល​ធម៌ល្អក្នុង​ការរស់នៅ ​និង​ កា​រគោរពពី​អ្នកដ៏ទៃ​ជាពិ​សេស​សំណាក់ភ្ញៀវ​អន្តរជាតិជាដើម។​​

​សូមផ្ញើ​រសា​រនេះ​ទាំង​អស់គ្នា ៉​ចូលរួ​មសំ​អាត​បរិស្ថាន​ទាំង​អស់​គ្នា ​ដើម្បី​ជីវិត​និង​កា​ររស់​នៅ​របស់​យើង​ទាំ​ងគ្នា៉។

 

ទេសភាពថ្ងៃរៀបលិចនៅតំបន់វាលស្រែ

 

DSC03578_Fotor DSC03579_Fotor DSC03580_Fotor

 

អ្នក​នឹង​មាន​អារម្មណ៍​ស្រស់​ថ្លាប្រសិន​បាន​ឃើញ​នូវ​ទេសភាព​ដ៏ស្រស់​ស្អាត​មុន​ថ្ងៃ​រៀបលិច​នេះ​។​ នេះ​គឺជាតំបន់​ជាយ​ក្រុងភ្នំពេញមួយក​ន្លែងដែល​មិនទាន់​ធ្វើការ​អភិវឌ្ឍតើកន្លែង​នេះនិង​ត្រូវលុប​បំបាត់​ឬទេ​នៅ​ថ្ងៃអនាគត​?…..?